(ភ្នំពេញ)៖ កន្លងទស្សនិកជនធ្លាប់តែឃើញតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ដែលធ្លាប់តែធ្វើការរិះគន់គេមិនសំចៃមាត់ចំពោះអ្នកសិល្បៈដូចគ្នា ហើយក៏មានពេលខ្លះតារាប្រុសរូបនេះក៏ត្រូវបានគេរិះគន់វិញជាបន្តបន្ទាប់ ក្រោយពេលដែលតារាប្រុសរូបនេះបានបញ្ចេញផ្សព្វផ្សាយ នូវបទចម្រៀងរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប នូវបទចម្រៀងមួយចំនួន ត្រូវបានគេដឹងថា តារាកំពូលទើសលោក ម៉ៃ សុគន្ធ បានលួចចម្លងកែច្នៃ ក្រឡៃចេញពីបរទេស ដោយពុំមានបទណាមួយជាស្នាដៃរបស់ខ្លួននៅឡើយ។

ថ្មីៗនេះពោលគឺស្របពេលដែលផ្ទុះរឿងរ៉ាវ នៃប្រតិបត្តិការចុះបង្ក្រាបអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន មានរហូតដល់ទៅជាង ៣០០នាក់ នៅក្លឹបកម្សាន្តធំមួយក្នុងក្រុងភ្នំពេញនោះ លោកក៏បានបញ្ចេញផ្សព្វផ្សាយនូវបទ Original Song របស់ខ្លួន ដែលមានចំណងជើងថា «វិប្បដិសារីក្មេងគ្រឿងញៀន»។

តាមរយៈ Original Song បទ «វិប្បដិសារីក្មេងគ្រឿងញៀន» របស់លោក ម៉ៃ សុគន្ធ ដែលជាស្នាដៃដំបូងនេះដែរ គឺជាការច្រៀងរៀបរាប់បង្កប់អត្ថន័យអប់រំដល់យុវជន និងបង្ហាញពីផលប៉ះពាល់មួយចំនួនចំពោះខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមទាំងមូល ព្រោះថាការប្រើប្រាស់គ្រឿងញៀន វាអាចបំផ្លាញនូវអនាគត់ខ្លួនឯង ក្រុមគ្រួសារ និងធ្វើឲ្យសង្គមជួបផលលំបាកជាដើម។

ដូច្នេះដើម្បីបានស្តាប់កាន់តែច្បាស់នូវអត្ថន័យ Original Song ដែលជាស្នាដៃដំបូងគឺ បទ«វិប្បដិសារីក្មេងគ្រឿងញៀន» របស់លោក ម៉ៃ សុគន្ធ ថាតើ​មានបង្កប់ន័យអប់រំ និងបង្ហាញពីអ្វីខ្លះ នៃផលប៉ះពាល់គ្រឿងញៀននោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖