(កូរ៉េ)៖ មនុស្សជាច្រើននិយាយថា ស្រីស្អាត Jennie តារាស្រីក្រុម Blackpink មិនអាចចេញឆ្ងាយពីម៉ាកល្បី Chanel ឡើយ។

នេះមិនមែនជាអាថ៌កំបាំងឡើយសម្រាប់ Jennie ដែលនាងតែងតែស្រឡាញ់ការប្រើប្រាស់ផលិតផល ដែលមានម៉ាកច្បាស់លាស់ ជាពិសេសគឺ Chanel ព្រោះសូម្បីតែសំលៀកបំពាក់ជាធម្មតា ត្រូវបានគេប្រទះឃើញតារាស្រីរូបនេះនិយមប្រើសំលៀកបំពាក់ម៉ាក Chanel ដែរ។

មិនត្រឹមតែនៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការស្លៀកពាក់ចេញទៅទីណាក៏ដោយ Jennie តែងតែប្រើសំលៀក​បំពាក់ម៉ាកល្បីមួយនេះសឹងតែគ្រប់ពេលវេលា។ ជារៀងរាល់ថ្ងៃ យើងអាចមើលឃើញភាពស្រស់ស្អាតរបស់សមាជិក Blackpink រូបនេះ ជាមួយនឹងផលិតផលម៉ាក Chanel ហើយក៏គ្មានអ្វីប្លែកដែរ។ តោះ! ក្រឡេកមើលរូបថតខាងក្រោមចង់ដឹងថា Jennie និយមប្រើជីវិតបែបណាជាមួយនឹង Chanel?