(កូរ៉េ)៖ នៅថ្ងៃនេះ The Black Label ភ្នាក់ងាររបស់ YG Entertainment បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកអ្នកគាំទ្រ ពីការវិលត្រឡប់មកវិញរបស់តារាចម្រៀងស្រី Jeon Somi ។ ជាមួយនឹងការប្រកាសនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រនាងរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេដឹងថា Somi នឹងចេញសម្តែងទោលក្នុងព្រឹត្តិការណ៍តន្ត្រី ដែលធ្វើឡើងនៅ Spigen Hall ក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី៩ ខែមីនា ខាងមុខ។

រឹតតែពិសេសព្រោះពិធីជួបជាមួយអ្នកគាំទ្រនេះ ក៏ត្រូវនឹងថ្ងៃខួបកំណើតរបស់នាង Jeon Somi នឹងចេញសម្តែងព្រមទាំងចំណាយពេលវេលាដ៏សំខាន់នេះ ដើម្បីជជែកកម្សាន្តជាមួយអ្នកគាំទ្រផងដែរ។ ជាមួយគ្នានេះ Somi គ្រោងនឹងចេញអាល់ប៊ុមដំបូងរបស់នាងនៅដើមខែឧសភាខាងមុខនេះ បន្ទាប់ពីនាងបានបញ្ចប់ការថតបទចម្រៀង ហើយបច្ចុប្បន្នកំពុងរៀបចំវីដេអូតន្ត្រី ដែលផលិតដោយ Teddy ។ អ្នកគាំទ្ររបស់ Jeon Somi ពិតជាមានអារម្មណ៍រំភើបចំពោះដំណឹងដ៏ល្អនេះ៕