(បរទេស)៖ ពេលវេលាបានកន្លង​ផុត ​​១៥​ឆ្នាំ​មក​ហើយ ដែលកំពូលតារា​កំប្លែង និង​ជា​អ្នកដឹកនាំ​ភាពយន្ត​ជនជាតិ​ហុងកុងដ៏​ល្បី​ គឺលោក ​ស្ទី​វេន ចូ​វ (Stephen Chow) ឬទស្សនិកជនខ្មែរតែងតែហៅថា លោក ទិនហ្វី បាន​បញ្ជាក់​ពី​រឿង​ចចាមអារ៉ាម​ ទាក់ទងទៅនឹងរឿងភាគរបស់លោកកាលពីឆ្នាំ ២០០៤ ដែលមានចំណងជើងថា «Kung Fu Hustle» ឬ «​អា​ល្អិត​កណ្ដាប់ដៃ​ទេវតា​» វគ្គ២។ យ៉ាងណាមិញ ថ្មីៗនេះ លោកបានធ្វើការបញ្ជាក់ម្តងទៀតថា ​រឿងដែលលោកកំពុងថត មិនមែន​ជា​រឿង «Kung Fu Hustle» វគ្គ​២ ​ទេ គ្រាន់តែស្រដៀង។

ថ្លែងក្នុងបទសម្ភាសន៍មួយ នៅអំឡុងពេលចូលរួមសម្ពោធខ្សែភាពយន្តថ្មី កំពូងតារាកំប្លែងទិនហ្វី បានបញ្ជាក់ថា លោកនឹងដឹកនាំរឿង «Kung Fu Hustle» វគ្គ២ បន្ទាប់ពីបញ្ចប់ការថតរឿង «The Mermaid» ដែលរឿងនេះ បានចាប់ផ្តើមថតតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ចំណែកឯពាក្យចចាមអារ៉ាម ដែលថាលោក កំពុងថតរឿង « «Kung Fu Hustle» វគ្គ២ គឺមិនមែនជាការពិតទេ តាមពិតទៅបច្ចុប្បន្នលោកកំពុងថតរឿង «The Mermaid» ខណៈរឿងនេះ មិនដូចរឿង «Kung Fu Hustle» នោះទេ គឺគ្រាន់តែស្រដៀង។

តារាភាពយន្តល្បីឈ្មោះ ជនជាតិហុងកុងរូបនេះ បានបន្តថា ខ្សែភាពយន្ត «The Mermaid» មិន​​ថត​នៅ​ក្នុងស្រុកទេ ពោលគឺវាថតនៅ​បរទេស ដោយ​វគ្គ​បន្ត​ ជា​ឈុត​ឆាក​ក្នុង​​បច្ចុប្បន្នភាព ហើយ​ស្រ​ដៀង​រឿង «Kung Fu Hustle» ​ដើមខ្លះៗ។

គួរជម្រាប់ថា លោក ​ចូ​វ ស៊ី​ង​ជី (Chow Sing-chi) ឬ​ស្ទី​វេន ចូ​វ (Stephen Chow) ដែលទស្សនិកជនខ្មែរហៅថា ទិនហ្វី គឺជាតារាភាពយន្តមួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងតំបន់អាស៊ី ជាពិសេស បើងាកមកទស្សនិកជនខ្មែរវិញ គឺនិយមតាមដាន ខ្សែភាពយន្តដែលលោកសម្តែងស្ទើរគ្រប់វ័យ។ អ្វីដែលពិសេស បច្ចុប្បន្នទស្សនិកជន កំពុងតែរងចាំទស្សនាស្នាដៃ បន្តបន្ទាប់របស់លោកជាច្រើនទៀតផង៕