(ភ្នំពេញ)៖ ខណៈពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ តារាចម្រៀងជាច្រើន បានចាប់ផ្ដើមបញ្ចេញ នូវបទចម្រៀងរបស់ខ្លួន ជាបន្តបន្ទាប់ ជាមួយគ្នានេះ កំពូលតារាចម្រៀង លោក ឆន សុវណ្ណារាជ ក៏បានថតបទចម្រៀងថ្មីៗ សម្រាប់​អបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំតែម្តង​ មានចំណងជើងថា «បាក់ស្រិបៗ» បង្ហាញពីសម្រស់របស់នារីជនជាតិភាពតិច (ព្នង) ទៀតផង។

ជាក់ស្តែងថ្មីៗនេះ លោក ឆន សុវណ្ណារាជ បានបញ្ចេញនូវ MV បទចម្រៀងថ្មីរបស់ខ្លួន មួយបទដែលមានចំណងជើងថា «បាក់ស្រិបៗ» ដែលជាចង្វាក់ បែបញាក់កន្រ្តាក់អារម្មណ៍ សម្រាប់រាំលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ជាពិសេស​បទនេះ កំពុងតែជាចំណីអារម្មណ៍ និងរសជាតិថ្មី មួយបែបទៀត និងកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន​។

ជាការពិត ក្នុង MV មានការរំលេចនូវសម្រស់ស្រុកស្រែ មានដើមត្នោត និងវាលស្រែយ៉ាងស្រស់បំព្រង លាយលំជាមួយនឹង​សម្រស់នារីៗ ជាជនជាតិភាគតិច ដែលយើងនិយមហៅថា បុប្ផាស្រុកលើ និងចង្វាក់ភ្លេងដ៏ពីរោះ ពិតជាធ្វើឲ្យ​បទចម្រៀង មួយបទនេះ កាន់តែមានភាពទាក់ទាញ ចិត្តទស្សនិកជន ពិសេសគ្រាន់តែឮភ្លេង គឺគួរឲ្យចង់រាំតែម្ដង​។

ចង់ដឹងថា «បាក់ស្រិបៗ» របស់ ឆន សុវណ្ណារាជ ប្លែក និងពីរោះដល់កម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនា នូវវីដេអូបទចម្រៀងមួយនេះ​ ទាំងអស់គ្នា​៖