(មិចសិកូ)៖ ការប្រកួតកីឡាវាយកូនហ្គោលក្នុងការប្រជែងពានរង្វាន់ក្នុងកម្មវិធី WGC-Mexico Championship រឺអាចហៅបានថា PGA Tour, European Tour ហើយកីឡាករ Dustin Johnson បានក្លាយជាជើងឯកក្នុងពាននេះជាលើកទី២០ ក្នុងកម្រិត PGA Tour ដែលមានកញ្ចប់ទឹកប្រាក់ ១0,២៥0,០០០ដុល្លារ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនាថ្ងៃទី២៤ ខែកុម្ពៈ ឆ្នាំ២០១៩។

កីឡាករសញ្ជាតិអាមេរិក Dustin Johnson បានយកឈ្នះកីឡាករជាច្រើនដូចជា Rory McIlroy របស់អៀរឡង់ខាងជើង, Paul Casey និង Ian Poulter របស់ចក្រភពអង់គ្លេស, គ្រាដែលអតីតជើងឯកពិភពលោក Tiger Woods បានបញ្ចប់ត្រឹមជុំទី៦៩ ដែលស្ថិតក្នុងលេខរៀងទី១០។

គួរបញ្ជាក់ផងថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះដែលជាម្ចាស់ជើងឯក European Tour ៧លើក បានក្លាយជាកីឡាករទី៥ ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយដែលបានឈ្នះពានរង្វាន់ PGA Tour លើកទី២០ មុនឈានចូលវ័យ ៣៥ឆ្នាំក្នុងចំណោមកីឡាករដទៃទៀតដូចជាកីឡាករ Tiger Woods, Phil Mickelson, Johnny Miller និង Tom Watson៕