(កូរ៉េ)៖ ចាប់តាំងពី Kai បាត់មុខពី Instagram មួយរយៈ ធ្វើឲ្យអ្នកគាំទ្ររបស់លោកមានការនឹករលឹកជាខ្លាំង។ ការខកខានមិនសូវបង្ហាញមុខនៅលើ Instagram ដូចពីមុននេះ ធ្វើឲ្យគេសង្ស័យថា ព្រោះតែស្នេហារវាងលោក និងស្រីស្អាត Jennie តារាស្រីក្រុម Blackpink ជួបរឿងប្រេះឆា ប៉ុន្តែអ្នកគាំទ្រនៅតែរង់ចាំយ៉ាងអន្ទះសារ សម្រាប់ការវិលត្រឡប់របស់តារា ប្រុស EXO រូបនេះ។

ថ្មីៗនេះ អ្នកគាំទ្របានចាប់ផ្តើមបង្ហោះសារបង្ហាញពីក្តីនឹករលឹកចំពោះ Kai ថា #WeMissKAI ហើយសារនេះត្រូវបានចែកចាយពាសពេញប្រព័ន្ធអ៊ីនធឺណិត។ បន្ទាប់ពីមានការងឿងឆ្ងល់ថា វាជាពេលវេលាដ៏យូរ ចាប់តាំងពី Kai បង្ហាញមុខនៅលើបណ្តាញសង្គម តែពេលនេះគ្រប់គ្នាមិនបានឃើញរូបគេទៀតឡើយ។ ពួកគេគ្រាន់តែចង់ឲ្យ Kai ត្រឡប់មកវិញ​ជាមួយនឹងរូបភាពថ្មីៗតាមរយៈ Instagram ដើម្បីឲ្យអ្នកគាំទ្រអាចទាក់ទងជាមួយតារាប្រុស រូបនេះម្តងទៀត៕