(ថៃ)៖ ជាការពិត ថ្មីៗនេះអ្នកគាំទ្រជាច្រើន បាននាំគ្នាចាប់អារម្មណ៍លើគូស្នេហ៍របស់តារាប្រុសស្រីមួយគូ គឺ តួឯកស្រី Bella និងលោក Weir Sukollawat ខណៈប៉ុន្មានថ្ងៃមុន អ្នកគាំទ្របានឃើញតារាប្រុស លោក Weir បង្ហោះសារមួយចំនួនលើបណ្តាញសង្គម​ ប្រាប់ដល់អ្នកគាំទ្រថា រាល់ពេលធ្វើដំណើរកំសាន្តទៅណាមកណា ជាមួយមិត្តភ័ក្ត លោកតែងតែសុំការអនុញ្ញាត ពី Bella គ្រប់ពេល។ តែយ៉ាងណាមិញ Bella ក៏បានចេញបកស្រាយភ្លាមៗ ថាការពិតទៅមិនដូច្នេះទេ ពោលគឺលោក Weir Sukollawat មិនបានសុំការអនុញ្ញាតទេ គ្រាន់តែប្រាប់ធម្មតា ព្រោះខ្លាចនាងបារម្ភ។

ជាក់ស្តែង តាមរយៈបទសម្ភាសន៍មួយ Bella បានឆ្លើយប្រាប់ទស្សនិកជនទាក់ទិននឹងរឿងនេះថា «តាមពិតទៅលោក Weir មិនបានសុំការអនុញ្ញាត្តអ្វីពីខ្ញុំនោះទេ គ្រាន់តែលោកប្រាប់ ខ្ញុំ ឲ្យដឹងតែប៉ុណ្ណោះ ហើយខ្ញុំក៏ដឹងដែរថា Weir គឺជាមនុស្សចូលចិត្តដើរកំសាន្តបែបនេះ ទោះបីជាឃាត់ក៏លោកមិនស្ដាប់ដែរ ជួនកាលប្រាប់ថាទៅតែ ៥ថ្ងៃទេ តែបាត់ខ្លួនរហូតដល់៩ថ្ងៃក៏មានដែរ តែគ្រប់ពេលគាត់តែងតែផ្ញើរសារមករាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំ កុំឲ្យបារម្ភ»

ទន្ទឹមនឹងការ បង្ហើបប្រាប់បែបនេះ ពីសំណាក់តារាសម្តែងស្រីជួរមុខ កញ្ញា Bella មានទស្សនិកជនមិនតិចនោះទេ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែមិននឹកស្មានថា គូស្នេហ៍មួយគូនេះផ្អែមល្ហែមដល់ថ្នាក់ហ្នឹងទេ ខណៈរវល់យ៉ាងណាក៏ឆ្លៀតពេលផ្ញើរសារ ដឹងពីសុខទុក្ខគ្នាទៅវិញទៅមកដែរ៕