(កូរ៉េ)៖​ ភ្នាក់ងាររបស់ Taeyeon សមាជិកក្រុម Girls' Generation បានឲ្យដឹងកាលពីពេលថ្មីៗនេះថា Taeyeon នឹងចូលរួមក្នុងការប្រគំតន្ត្រីសូឡូ «Taeyeon Japan Tour 2019 ~ Signal ~»។

នៅក្នុងទីក្រុងធំៗរបស់ជប៉ុនចំនួន៤ ក្នុងអំឡុងខែមេសាខាងមុខនេះ។ តារាស្រីរូបនេះនឹងចេញទៅសម្តែងនៅទីក្រុង Fukuoka ថ្ងៃទី១៣ ខែមេសា និងបន្តដំណើរនៅកាន់ទីក្រុង Osaka នៅថ្ងៃទី២២-២៣ ខែមេសា។

បន្ទាប់មក Taeyeon នឹងផ្លាស់ទៅ Nagoya ដើម្បីសម្ដែងនៅទីនោះថ្ងៃទី ២៧ ខែមេសា មុននឹងចាកចេញទៅសម្តែងនៅទីក្រុងតូក្យូនាថ្ងៃទី៩ ដល់ទី១០ ខែឧសភា នេះបើតាមការឲ្យដឹងពី SM Entertainment ។

គួរបញ្ជាក់ថា មុនពេលចេញដំណើរទៅកាន់ប្រទេសជប៉ុន Taeyeon នឹងចូលរួមក្នុងការប្រគំតន្រ្តី «TAEYEON CONCERT» រយៈពេលពីរថ្ងៃនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី២៣-២៤ខែមីនា៕