(កូរ៉េ)៖​ បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានសម្តែងក្តីព្រួយបារម្ភចំពោះលោក នៅពេលដែលឃើញ Psy ហាក់ដូចជាស្រកទម្ងន់ខ្លាំង ពេលនេះ Psy ក៏បានចេញមុខឆ្លើយតបទៅនឹងបញ្ហានេះភ្លាមៗផងដែរ។

តាមរយៈការ Live វីដេអូនៅលើ Instagram ជាមួយតារាចម្រៀង HyunA កាលពីថ្ងៃទី២១ ខែកុម្ភៈ Psy ត្រូវបានគេមើលឃើញរូបរាងរបស់លោក ស្រកសាច់ខុសពីធម្មតា។ អ្នកខ្លះនិយាយលេងថា «មើលទៅដូចជាមិនមែន Psy គាត់បាត់បង់ទម្ងន់អំឡុងពេលដែលទំនេរហើយអាច នឹងកើនទម្ងន់វិញនៅពេលរវល់នឹងការផ្សព្វផ្សាយ»។ មួយថ្ងៃក្រោយមក កំពូលតារាចម្រៀងរូបនេះក៏បានបង្ហោះសារ ជាមួយនឹងរូបភាពមួយថា «Psy បានបរាជ័យក្នុងការគ្រប់គ្រងខ្លួនឯង»។ ប៉ុន្តែជាថ្មីម្តងទៀត Psy ក៏អះអាងថា «ខ្ញុំនឹងចាប់ផ្តើមថែរក្សាខ្លួនឯងម្តងទៀត» ហើយបាន​ធានាដល់អ្នកគាំទ្រថាលោកនឹងកើនទម្ងន់ឡើងវិញ។

អ្នកគាំទ្រមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះម្ចាស់បទ «Gangnam Style» រូបនេះ បន្ទាប់ពីឃើញរូបលោកស្រកទម្ងន់ខ្លាំង ហើយពួកគេក៏បានប្រាប់ Psy ត្រូវចេះមើលថែសុខភាពខ្លួនឯងឲ្យបានច្រើន៕