(ភ្នំពេញ)៖ ខណៈពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ កំពូងតារាចម្រៀង លោក​ព្រាប សុវត្ថិ បានបញ្ចេញនូវ MV ចម្រៀងមួយបទ ក្រោមចំណងជើងថា «អាចក់អាចែម»។ បទចម្រៀងនេះ ត្រូវបានទស្សនិកជនជាច្រើនចូលទៅទស្សនា ព្រមទាំងធ្វើការចែករំលែកតៗគ្នា​ ព្រោះតែក្នុង MV មានការរំលេចនូវសម្រស់ស្រុកស្រែ មានដើមត្នោត និងរាលស្រែយ៉ាងស្រស់បំព្រង អ្វីដែលពិសេសនោះ គឺការសម្តែងមានលាយការកំប្លែងមើលហើយ ពិតជាមិនធុញទ្រាន់នោះទេ។

ជាក់ស្តែង ស្នាដៃចម្រៀងថ្មី របស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «អាចក់អាចែម» រហូតមកទល់នឹងពេលនេះ​ គឺមានអ្នកចូលទស្សនារហូតដល់ទៅ ជាង ២០០K ឯណោះ ខណៈចំនួននេះ គឺជាចំនួនច្រើនគួរសម សម្រាប់បទចម្រៀងរបស់លោក ព្រាប សុវត្ថិ។ ទោះយ៉ាងណា មានទស្សនិកជនខ្លះបាននិយាយថា មិនមានអ្វីប្លែកទេ ដែលចម្រៀងលោក ព្រាប សុវត្ថិមានអ្នកទស្សនាច្រើនបែបនេះនោះ ព្រោះរាល់ចម្រៀងរបស់លោក គឺឱ្យតែចេញមកដឹងតែ មានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ព្រោះទឹកដមសំនៀងរបស់តារាប្រុសរូបនេះ​ គឺត្រូវចិត្តទស្សនិកជនគ្រប់វ័យតែម្តង។ ​​

ដូច្នេះ ចង់ដឹងថាចម្រៀងមួយបទនេះ ពិរោះ និងការសម្តែងល្អទស្សនាយ៉ាងណា សូមរីករាយទស្សនាវីដេអូខាងក្រោម៖