(ថៃ)៖ ក្នុងដំណើរកំសាន្តនៅឯតំបន់ឆ្នេរសមុទ្រ ជាមួយនឹងគូស្នេហ៍ តារាសម្តែងស្រីជួរមុខ កញ្ញា Kimberly Ann Voltemas បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមរបស់នាង ជាមួយលោក Mark Prin។ អ្វីដែលគ្រប់គ្នា កាន់តែចាប់អារម្មណ៍នេះ ក្នុងដំណើរកំសាន្តលើកនេះ Kimberly បានបញ្ចេញនូវភាពសិចស៊ីរបស់នាង មួយទំហឹង ជាមួយនឹងការបញ្ចេញសាច់ខ្នងសខ្ចី ក្នុងឈុតប៊ីគីនីពណ៌សាច់ យ៉ាងទាក់ទាញ ដែលធ្វើឱ្យទស្សនិកជនឃើញហើយ សឹងតែដកភ្នែកមិនបាន។

យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលកញ្ញា Kimberly បានធ្វើដំណើរកំសាន្តយ៉ាងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ពោលជានិច្ចកាល ឱ្យតែពេលសំរាក ឬទំនេរពីការងារសិល្បៈ នាងតែងតែចំណាយពេលវេលាជាមួយលោក Mark Prin យ៉ាងញឹកញាប់ផងដែរ។ ខណៈដំណើរកំសាន្តនៅតំបន់មាត់សមុទ្រពេលនេះ នាងបានលេងខ្លួនយ៉ាងស៊ិចស៊ីបែបសប្បាយៗ ជាមួយគូស្នេហ៍ធ្វើឱ្យទស្សនិកជនលួចច្រណែនគ្រប់គ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះ នេះគឺជាដំណើរកំសាន្ដគូស្នេហ៍របស់នាងដែលមានលោក Mark Prin ជាសង្សារទៅជាមួយ ដើម្បីបន្ថែមភាពផ្អែមល្ហែមនឹងគ្នា។ ឈុតទៅសមុទ្ររបស់នាងលើកនេះ បានបញ្ចេញសាច់ខ្នងក្នុងឈុតប៊ីគីនីពណ៌សាច់ លេចចេញនូវសាច់ខ្នងដ៏សរលោង មើលទៅទាក់ទាញភ្នែកតែម្តង។

តោះ! ដើម្បីកុំឱ្យខាតពេលយូរ ទស្សនារូបភាពខាងក្រោម៖