(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះរឿងពូរត់តុកតុក ដែលមានការរើងអើងមិនដុបឆ្កែ កំពុងក្លាយជាប្រធានបទមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានគេហទំព័រនានា យករូបថតសត្វឆ្កែទៅសរសេរ​ Troll បង្ហោះពេញហ្វេសប៊ុកទៀតផង។ ឆ្លៀតឱកាស រឿងនេះកំពុងផ្ទុះខ្លាំង លោក ហេង វិសាល ដែលជា YouTuber បានបង្កើតវីដេអូ Vlog ខ្លីមួយ ដោយបង្ហាញថា លោកបាននាំសត្វឆ្កែសំណព្វ ដែលលោកហៅថាកូនៗ ទៅជិះតុកតុកដើរលេង យ៉ាងសប្បាយរីករាយ ដោយមិនឃើញ មានការបដិសេដថា មិនដុបឆ្កែពីសំណាក់ អ្នករត់តុកតុកនោះទេ។

ជាក់ស្តែង ជាមួយនឹងវីដេអូថ្មីមួយនេះ របស់លោក ហេង វិសាល ដែលដាក់ថាចំណងជើងថា «នាំកូនជិះតុកតុកដើលេង haha» ត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំឡែកតៗគ្នា យ៉ាងច្រើន ដោយសារចង់ចែករំលែកអ្នកលេងបណ្តាញសង្គមថា តាមពិតទៅ គឺមិនមែនអ្នករត់តុកតុកទាំងអស់ សុទ្ធតែរើសអើងមិនដុបសត្វឆ្កែនោះទេ ពោលគឺដោយមនុស្សប៉ុណ្ណោះ។ អ្វីដែលពិសេស ទស្សនិកជនខ្លះ បានបញ្ចេញនូវមតិថា «ពេលខ្លះគួរពិចារណាដែរ ពេលខ្លះឆ្កែមិនមែនជាមនុស្សទេ ពេលវាឈឺនោម វាមានប្រាប់យើងអត់ ញុមមិនតិចដងទេ ដែលម្ចាស់ឆ្កែយកឆ្កែទៅជាមួយ វាឈឺនោមដាក់លើកង់បីញុំរហូត (ត្រូវមានការពិចារណាផងប្អូនប្រុស)»។ ខណៈអ្នកខ្លះទៀត បាននិយាយបែបលេងសើចថា «បងសាលស្អាតហើយអាចនិយាយជាមួយគីគីបានទៀត ពិតជាឡូយមែន»

ដូច្នេះ ចង់ដឹងថា វីដេអូរបស់លោក ហេង វិសាល មួយនេះ គួរឱ្យចាប់អារម្មណ៍យ៉ាងណា សូមទស្សនាដូចខាងក្រោម៖