(ស្វីស)៖ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលជើងទី ២ នៃពានរង្វាន់កំពូលអឺរុបលំដាប់ទី ២ Europa League ២០១៩ កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានរកឃើញក្រុមទាំង ១៦ក្រុមចុងក្រោយ នៅពេលនេះគណៈកម្មការនៃសហព័ន្ធបាល់ទាត់អឺរុប ការចាប់ឆ្នោតបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី ២២ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងសាល House of European Football ក្នុងទីក្រុង Nyon ប្រទេសស្វីស។

សម្រាប់ការប្រកួតជើងទី ១ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមនៅថ្ងៃទី ៧ខែមីនាខាងមុខ ខណៈជើងទី ២ ធ្វើឡើងនៅថ្ងៃទី ១៤ខែមីនា ហើយក្រុមដែលត្រូវជួបគ្នាក្នុងជើងទី ១មានក្រុម Chelsea vs Dynamo Kyiv, Frankfurt vs Internazionale, Dinamo Zagreb vs Benfica, Napoli vs Salzburg, Valencia vs Krasnodar, Sevilla vs Slavia Praha, Arsenal ns Rennes, Zenit vs Villarreal។

ចំណែកការប្រកួតជើងទី ១ នៅវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ១១ខែមេសា ខណៈជើងទី២ ធ្វើឡើងនៅថ្ងៃទី ១៨ខែមេសា រីឯ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើង នៅថ្ងៃទី ២ខែឧសភា សម្រាប់ជើងទី ១ និងថ្ងៃទី ៩ ខែឧសភាសម្រាប់ជើងទី ២ ហើយវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើង នៅកីឡដ្ឋាន Olympic ក្នុងទីក្រុង Baku នៃប្រទេសអាស៊ែប៊ែហ្សង់ នៅថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០១៩៕