(រុស្ស៊ី)៖ ​​ក្រុមកីឡាករអាជីព និងអ្នកជំនាញជិះកង់ ទាំងចាស់ទាំងក្មេង ច្រើនជាង ៣០០នាក់ បានចូលរួមក្នុងការប្រកួតជិះកង់លើទឹកកក នៅឯតំបន់ឆ្នេរ Novik Bay នៃទីក្រុង Vladivostok ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១៧ ខែកុម ឆ្នាំ ២០១៩ កន្លងទៅនេះ។ ពួកគេទាំងនេះសុទ្ធតែមានក្ដី សង្ឃឹមរៀងៗខ្លួនថា នឹងអាចទទួលបានជ័យជម្នះ នៅក្នុងការប្រកួតប្រណាំងកង់ Papenberg Tour លើកទី៦ នៅក្នុងឆ្នាំ២០១៩នេះ។ អ្នកជិះកង់ម្នាក់​ឈ្មោះ Sergei Koval បាននិយាយថា សម្រាប់ខ្ញុំ កង់គឺប្រៀបដូចជា ម៉ាស៊ីននៃពេលវេលាអ៊ចឹង។ អង្គុយនៅលើវា នឹងមានអារម្មណ៍ថា បានវិលត្រលប់ទៅកុមារភាពវិញ។ ការបាត់បង់នៃអាដឺណាលីនការបាត់បង់នូវអារម្មណ៍វិជ្ជមាន៕