(ភ្នំពេញ)៖ ប្លែកអារម្មណ៍តែម្តង ជាមួយនឹងបទចម្រៀងថ្មី របស់កញ្ញា បាច់ គីមមួយ ក្រោយចំណងជើងថា «រាំយឺតៗ» បញ្ចេញមុនឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតជិតចូលមកដល់ខាងមុខនេះ។ បទថ្មីនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ព្រោះតែមានចង្វាក់រាំប្លែកបែបយឺត ខុសពីឆ្នាំមុន ដែលមានចង្វាក់រាំញ៉ាក់ញាប់ៗជាដើម។

ជាការតក់សម្គាល់ បទថ្មីនេះ មិនត្រឹមតែមានសាច់ភ្លេងគួរឱ្យចាប់អារម្មណ៍នោះទេ បើងាកមកការរាំ និងសម្តែងពីសំណាក់ កញ្ញា បាច់ គីមមួយ និងតារាដទៃទៀតវិញ គឺមានការរស់រវើក និងទាក់ទាញធ្វើឱ្យទស្សនិកជន ជក់ចិត្តក្នុងការទស្សនា រួមជាមួយនឹងសំនៀងយ៉ាងពិរោះមានទឹកដមរបស់នាង។ ដូច្នេះចង់ដឹងថា បទថ្មីនេះ ពិរោះ និងទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖