(កាតាឡង)៖ ក្លឹបបាល់ទាត់ Barcelona ​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​ក្នុងការចង់បាន​កីឡាករ​វ័យ​ក្មេង Marcus Rashford ​របស់​ក្លឹប Manchester United នេៈបើតាមប្រភព​ចេញផ្សាយដោយ Mundo Deportivo បាន​ឲ្យ​ដឹង​ថា​ក្លឹប​អេស្ប៉ាញ បានដឹង​ច្បាស់​ថា​ការ​ចុះ​ហត្ថលេខា ជាមួយ​បុរស​សញ្ជាតិ​អង់គ្លេស​ រូប​នេះ​វានឹង​មាន​ភាព​តានតឹង​ខ្លាំង​បំផុតលើតម្លៃផ្ទេ។

តាមប្រភពខាងលើបានបង្ហាញថា ក្លឹប Man Utd បានដាក់​តម្លៃ​ស្នើរដ៏ខ្ពស់​មួយប្រមាណ ១០០ លាន​អឺរ៉ូស្មើនិង ៨៧ លាន​លានផោនក្តីក៏ក្រុម Barcelona នៅតែ​មិន​បោះបង់​ការ​ចង់​បាន Rashford ដែល​កំពុង​មានទម្រុងលេងល្អ​មក​កាន់កីឡដ្ឋាន Camp Nou នោះ​ដែរ។

សូមបញ្ជាក់ផងថា បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេង Rashford កំពុងស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ដែលបានជាប់ជម្រើស១១នាក់ដំបូងនិងធ្វើបានយ៉ាងល្អ ដោយក្នុងរដូវកាលក្របខណ្ឌអង់គ្លេស Premier league 2019 នេះរកបាន ១០គ្រាប់ពីការចូលលេងបាន ២៣ប្រកួត៕