(ភ្នំពេញ)៖ សិល្បករជើងចាស់ផ្នែកភ្លេងបុរាណខ្មែរ គឺលោក ស្រីនី ហៅចយ បច្ចុប្បន្នកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្រមិត្តភាព​ខ្មែរ​សូវៀត ហៅ​ ​ពេទ្យ​រុស្ស៊ី ដោយសារមាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល ខណៈបច្ចុប្បន្នក្រុមគ្រួសារកំពុងមានជីវភាពខ្វះខាត់ និងគ្មានលទ្ធិភាពក្នុងការព្យាបាលជំងឺ។ ​​

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា នូវរូបភាពយ៉ាងគួរឲ្យអាណិត របស់សិល្បករជើងចាស់ លោកស្រី នី ហៅចយ កំពុងសម្រាកនៅគ្រែ ក្រោមស្ថានភាព គួរឲ្យបារម្ភបំផុត ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យជូនពរ និងការអាណិតអាសូរ ព្រមទាំងសុំឱ្យសប្បុរជននានា ជួយឧបត្ថមថ្លៃព្យាបាលដល់ លោកស្រីផងដែរ។

រហូតមកទល់នឹងពេលនេះ គេឃើញមានខាងសមាគមសិល្បករខ្មែរ យកជំនួយជាថវិកាទៅជួយ ដល់ក្រុមគ្រួសារ លោក ស្រីនី ដើម្បីសម្រួលថ្លៃព្យាបាលបានខ្លះ។ បច្ចុប្បន្ន លោក ស្រីនី កំពុងស្ថិតក្នុងបន្ទប់​លេខ​ ២០១​ ​អាគារ​សម្តេច​តេជោ​ នៅ​មន្ទី​ពេទ្យ​រុស្ស៊ី​​។​​ ក្រោយពី​បានឃើញ​បែបនេះ​ ​មហាជន​ជាច្រើន​ បង្ហាញនូវអារម្មណ៍ ​និង​អាណិត​ដល់​ ​សិល្បករ​ជើងចាស់របស់ខ្មែររូបនេះជាខ្លាំង​ ​ព្រោះអ្នកមាន​សមត្ថភាព បែរជា​ធ្លាក់ខ្លួន​ឈឺ​ ​ទាំង​លំបាក​បែបនេះ​៕