(តូរីន)៖ យោងតាមកាសែតអ៊ីតាលី Tuttosport បានប្រកាសនាថ្មីៗនេះបានប្រាប់ថា ក្លឹបលេងនៅក្របខណ្ឌ Serie A ក្រុមសេះបង្កង់ Juventus កំពុងរៀបចំកិច្ចព្រមព្រៀងក្នុងការដោះដូរកីឡាករខ្សែប្រយុទ្ធជួរមុខ Paulo Dybala ជាការប្តូរបូករួមជាមួយទឹកប្រាក់ ៥៧លានដុល្លារក្នុងការនាំយកខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool។

ប្រធានក្លឹប Juventus លោក Fabio Paratici បានឆ្លើយតបទៅពាក្យចចាមអារ៉ាមមួយ ដែលបានលើឡើងថា ក្លឹបនេះកំពុងមានទំនាក់ទំនងទៅនឹងខ្សែប្រយុទ្ធ Salah របស់ Liverpool ខណៈលោកមិនបានបដិសេធចំពោះដំណឹងនោះទេ។

លើសពីនេះ ក្លឹបក៏បានសំឡឹងឃើញថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Salah គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Cristian Ronaldo ដើម្បីធ្វើឲ្យក្រុមកាន់តែខ្លាំងនៅតំបន់ប្រយុទ្ធ៕