(ភ្នំពេញ)៖ ដើម្បីជាលើកទឹកចិត្ត ដល់​សិល្បករសិល្បការិនី ដែលជាជនពិការភ្នែក សមាគមសិល្បករខ្មែរ បានបង្កើតកម្មវិធី «សំនៀងតន្ត្រីជនពិការ» ដែលនឹង live​ តាមផេកទូរទស្សន៍សិល្ប:នេះ នៅរៀងរាល់រាត្រី ថ្ងៃច័ន្ទ ម៉ោង៨យប់​។ ក្នុងនោះផងដែរ ក៏មានការចូលរួម ពីសំណាក់​តារាប្រុសល្បីឈ្មោះ លោក ខេម ដែលនឹងត្រូវ​បកស្រាយចម្រៀង ជាមួយនឹងតារាចម្រៀងពិការភ្នែក​ផងដែរ ខណៈដែលការបកស្រាយចម្រៀងរួមជាមួយ និងសិល្បករ សិល្បការិនី ពិការភ្នែក ជាលើកទី១ហើយ សម្រាប់រូបលោក​។

យោងតាមហ្វេសប៊ុក របស់លោក ហេង ឡុង បានឲ្យដឹងថា «ជួបគ្នាយប់នេះ នៅម៉ោង ៨យប់ live ​ផ្ទាល់តាមរយ:ផេកនេះ។ នេះជាលើកទី១ ហើយសម្រាប់កំពូលតារាចម្រៀង ខេមដែលនឹងបកស្រាយចម្រៀង ជាមួយនឹងតារាចម្រៀងពិការភ្នែក ពិតជារំភើបជួសគាត់​ ដើម្បីលើកទឹកចិត្ត សិល្បករសិល្បការិនី ដែលពិការភ្នែក សមាគមសិល្បករខ្មែរ បានបង្កើតកម្មវិធី «សំនៀងតន្ត្រីជនពិការ» ដែលនឹង live តាមផេកទូរទស្សន៍សិល្ប:នេះ នៅរៀងរាល់រាត្រីថ្ងៃច័ន្ទ ម៉ោង៨យប់»

ជាមួយគ្នានេះ ម្ចាស់ហ្វេសប៊ុកផេក​ខាងលើ ក៏សូមអំពាវនាវ​ដល់ប្រិយមិត្តទស្សនិកជនទាំងអស់ ដែលបានទស្សនា live តាមផេកទូរទស្សន៍សិល្ប: សូមរង់ចាំទស្សនា និងចូលរួម comment ដើម្បីឈ្នះរង្វាន់ពីកម្មវិធីយើង សូមជួយ share ចែករំលែក​ដើម្បីផ្ដល់ការងារជូនក្រុមសិល្បៈពិការភ្នែកទាំងអស់គ្នា​៕