(អង់គ្លេស)៖ ខ្សែភាពយន្តជាតិ និងអន្តរជាតិជាច្រើន ត្រូវបានដាក់ប្រកួតប្រជែង សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី៧២ របស់នាយកដ្ឋាន​ភាពយន្ត និង​ទូរទស្សន៍​អង់គ្លេស (BAFTA) ដែលប្រារព្ធឡើង កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ Royal Albert Hall នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ កម្មវិធីនេះ មានការចូលរួមពី ផលិតករ និងសិល្បករ-សិល្បការិនី ល្បីៗជាច្រើន ដូចជា លោក​ Alfonso Cuarón, លោក​ Rami Malek,​នាង​ Olivia Colman និងតារាប្រុសស្រីល្បីៗផ្សេងទៀត។ យ៉ាងណាមិញ មានខ្សែភាពយន្តចំនួន ០៣ ទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ក្នុងនោះ មានដូចជា៖​ រឿង «Roma», រឿង «Bohemian Rhapsody» និង រឿង «The Favourite» ។

ជាការពិត រឿង «Roma» ដែលជាស្នាដៃផលិត និងដឹកនាំ​ ដោយ​លោក​ Alfonso Cuarón ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតទទួលបានពាន់​រង្វាន់ ដល់ទៅ០​២ គឺពានរង្វាន់ ​ភាពយន្តលេចធ្លោរ និង​ឆ្នើមបំផុត និងពានរង្វាន់ ​ភាពយន្ត​មិន​ប្រើ​ភាសា​អង់គ្លេស ខណៈខ្សែភាពយន្ត បែប​ស​-​ខ្មៅ​ នេះ គឺជាខ្សែភាពយន្ត ដែល​រៀបរាប់​ពី​ខ្សែជីវិត​ របស់​ក្រុម​គ្រួសារ​មួយ រស់នៅ​ក្នុង​ក្រុង​ម៉ិកស៊ិកូស៊ីធី។

ចំណែកឯរឿង «Bohemian Rhapsody» ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតាដែរ ខណៈរឿងនេះសម្តែងដោយលោក លោក​រ៉ា​មី ម៉ា​ឡេ​ក (Rami Malek) ដើរតួ​ជា ​Freddie Mercury។ លោក ម៉ាឡេក ទទួលបានពាន់រង្វាន់តារាសម្តែងដ៏ឆ្នើមផ្នែកបុរស ខណៈកន្លងទៅលោក ក៏ធ្លាប់ទទួលពានរង្វាន់ភូគោលមាស ម្តងរួចហើយ។ មិនខុសពីរឿង ទាំងពីរខាងលើ ងាកមករឿង «The Favourite» គឺក៏មានការចាប់អារម្មណ៍ច្រើនដែរ។ រឿងនេះ មានការចូលរួមសម្តែងដោយ Olivia Colman ដើរតួជាម្ចាស់ក្សត្រី ទទួលបានពាន តារាសម្តែងដ៏ឆ្នើម ផ្នែកនារី។

ក្រៅពីខ្សែភាពយន្ត និងតារាសម្តែងល្បីៗ ទាំង ០៣ខាងលើ ដែលទទួលបានពានរង្វាន់ឆ្នើម ពី «BAFTA Awards 2019» ក្នុងនោះ ក៏មានតារាចម្រៀងជាច្រើនរូប និងរឿងមួយចំនួន ដែល ទទួលបានពានរង្វាន់ពីកម្មវិធីដូចជា៖ ​តួឯក​រង​ផ្នែក​បុរស ​បាន​លើ​លោក​ Mahershala Ali នៅ​ក្នុង​រឿង ​«Green Book»។ តួឯក​រង​ផ្នែក​ស្ត្រី​បាន​លើ​នាង​ Rachel Weisz ក្នុង​រឿង ​«The Favourite» និង​ភាពយន្ត​ដ៏​រន្ធត់​ ដែល​លេចធ្លោ ​គឺ​រឿង ​«Spider-Man: Into the Spider-Verse»។

គួរជម្រាប់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋាន​ភាពយន្ត និង​ទូរទស្សន៍​អង់គ្លេស (British Academy of Film and Television Arts) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត ក៏ដូចជាប្រគល់ពានរង្វាន់ ដល់ខ្សែភាពយន្ត ដែលលេចធ្លោរ និងល្អបំផុត ប្រចាំឆ្នាំ ព្រោះខ្សែភាពយន្តខាងលើ គឺមានការចាប់អារម្មណ៍ខ្លាំង ក្នុងឆ្នាំ ២០១៨ ដែលបានចាក់ផ្សាយ ក្នុងរោងកុននៅប្រទេសអង់គ្លេស ខណៈទាំងអត្ថន័យសាច់រឿង តួសម្តែង រូបភាព ប្លង់ថត គឺល្អ និងទាក់ទាញយ៉ាងខ្លាំង៕

Alfonso Cuarón

Rami Malek

Olivia Colman