(ភ្នំពេញ)៖ ពិតជាប្លែកអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងមួយបទ គឺ «Friend Zone» កំពុងតែត្រូវបាន អ្នកលេងបណ្តាញសង្គមធ្វើការ ចែករំលែកតៗគ្នា ជាច្រើន ដោយសារតែបទចម្រៀងមួយនេះ ពិសេសខុសធម្មតា ព្រោះមានតារាចម្រៀងមកពីប្រទេស ចំនួន ០៩ ធ្វើការបកស្រាយរួមគ្នា បង្កើតជាចម្រៀងមួយបទយ៉ាងពិរោះ និងទាក់ទាញអារម្មណ៍មហាជន។​ អ្វីដែលសំខាន់ កញ្ញា Laura Mam ដែលតំណាងឱ្យកម្ពុជា ធ្វើការបកស្រាយ បង្ហើរសំនៀងយ៉ាងពិរោះ អមដោយទឹកមុខញញឹមគួរ និងភាពជឿជាក់ គួរឱ្យស្រឡាញ់។

ជាការកត់សម្គាល់ ក្នុងចម្រៀងមួយនេះ មានការចូលរួមបកស្រាយពីតារាជាច្រើន រួមមាន កញ្ញា Laura Mam តំណាងឱ្យកម្ពុជា, កញ្ញា Namfon Indee តំណាងឱ្យឡាវ, កញ្ញា Claudia Barretto តំណាងឱ្យហ្វីលីពិន, កញ្ញា Chi Pu តំណាងឱ្យវៀតណាម, កញ្ញា Meng Jia មកពីប្រទេសចិន, កញ្ញា Joyce Chu មកពីប្រទេសម៉ាឡេស៊ី, កញ្ញា Audray Tapiheru និង Cantika Abigail មកពីប្រទេស ឥណ្ឌូនេស៊ី, កញ្ញា Phyu Phyu Kyaw Thein មកពីប្រទេស មីយ៉ាន់ម៉ា និងកញ្ញា Palmy មកពីប្រទេសថៃ។

ចង់ដឹងថា ពិរោះ និងប្លែកយ៉ាងណា សូមរីករាយទស្សនា និងស្តាប់ចម្រៀងដូចខាងក្រោម៖