(ភ្នំពេញ)៖ លោក Leonardo Victorino ដែលជាគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនបានយល់ឃើញថាការប្រកួតទល់នឹងក្រុម Hougang United របស់សិង្ហបុរី ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិល្ងាចនេះ គឺជាការត្រៀមខ្លួនបន្ថែមទៀត សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

មុនការប្រកួតមកដល់ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា «វាជាផ្នែកមួយសម្រាប់យើងក្នុងការត្រៀមខ្លួនលេងលីគកំពូល ហើយខ្ញុំនឹងដាក់យុវជនថ្នាលមួយចំនួនឲ្យចូលលេង ដើម្បីបំពេញចន្លោះប្រហោងតំបន់មួយចំនួន។ ពេលនេះពួកយើងកំពុងប្រមូលអារម្មណ៍ទៅលើលីគកំពូលកម្ពុជា ដែលខិតជិតមកដល់ក្នុងពេលខាងមុខ ពោលគឺក្នុងខែមីនា ឆ្នាំ២០១៩»

ការប្រកួតមិត្តភាពអន្តរជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នឹងធ្វើឡើងចាប់ពីម៉ោង ៥៖៣០នាទីតទៅដោយពុំមានការលក់សំបុត្រនោះឡើយនៅកីឡដ្ឋាន RSN៕