(កូរ៉េ)៖ នៅថ្ងៃនេះមានសេចក្តីរាយការណ៍ថា ស្នេហារវាងតារាសម្តែងប្រុសវ័យ៣០ឆ្នាំ Kim Bum និងតារាសម្តែងស្រីវ័យ៣២ឆ្នាំ Oh Yeon Seo បាន​ឈានដល់ការបែកបាក់ហើយ បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ១០ខែមកនេះ។

Kim Bum និង Oh Yeon Seo ត្រូវបានគេរាយការណ៍ថា អ្នកទាំងពីរបានណាត់ជួបគ្នាកាលពីខែមីនា ឆ្នាំ២០១៨ ហើយទំនាក់ទំនងស្នេហ៍មួយនេះក៏ចាប់ផ្តើមប្រែប្រួលនៅចុងឆ្នាំ។ នៅអំឡុងខែមេសា Kim Bum បានចូលបម្រើកងទ័ព ជាបុគ្គលិកសេវាសាធារណៈ ដែលពេលនោះហើយគូស្នេហ៍នេះហាក់ដូចជាដាច់ឆ្ងាយពីគ្នា ដែលអាចជាមូលហេតុនាំឲ្យទំនាក់ទំនងរបស់ពួកគេប្រេះឆា។

Kim Bum បានចូលប្រឡូកសិល្បៈនៅឆ្នាំ២០០៦ តាមរយៈកម្មវិធីមួយរបស់ទូរទស្សន៍ KBS ខណៈដែល Oh Yeon Seo បានក្លាយជាសមាជិកក្រុម LUV ក្នុងឆ្នាំ២០០២។ ថ្មីៗនេះ Celltrion Entertainment ភ្នាក់ងាររបស់ Oh Yeon Seo បានបញ្ជាក់ថា «វាជាការពិត ពួកគេទាំងពីរបានបែកបាក់ ប៉ុន្តែនេះជារឿងឯកជនរបស់ពួកគេ»