(កូរ៉េ)៖ ពេលនេះ Seungri តារាចម្រៀងវ័យក្មេងជាងគេរបស់ BIGBANG បានចេញមុខឆ្លើយតបហើយចំពោះរឿងរ៉ាវដែល បានកើតឡើងនៅឯក្លឹប Burning Sun ។ ថ្មីៗនេះ មានការបែកធ្លាយរូបថតរបស់ Seungri ដែលបានថតសែលហ្វី ជាមួយនារីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Aena បច្ចុប្បន្នកំពុងរងការចោទប្រកាន់ពីបទចែកចាយថ្នាំញៀនដល់ មនុស្សជាច្រើនក្នុងក្លឹបកម្សាន្តខណៈពេលដែលនាងធ្វើការនៅទីនោះ។

Seungri ចាប់ផ្តើមទទួលស្គាល់ថា លោកមានវត្តមាននៅក្នុងក្លឹបនៅពេលនោះ ហើយនារីនៅក្នុងរូបថតបានសុំថតជាមួយលោក ប៉ុន្តែលោកមិនស្គាល់នាងទេ ហើយក៏មិនចាំថាថតនៅថ្ងៃណាដែរ។

សមាជិក BIGBANG រូបនេះនិយាយថា ជាញឹកញាប់លោកតែងតែត្រូវបានអ្នកគាំទ្រ សុំថតរូបជាមួយ សូម្បីតែនៅក្នុងក្លឹប ហើយពួកគេបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែលោកមិនស្គាល់ពួកគេទេ។

គួរបញ្ជាក់ថា Aena ត្រូវបានគេចោទប្រកាន់ថា នាងបានចែកចាយថ្នាំញៀនដល់ភ្ញៀវជាច្រើននៅក្នុងក្លឹប Burning Sun ហើយក៏រងការចោទប្រកាន់ថាបានប្រើកញ្ឆាផងដែរ។ បច្ចុប្បន្នប៉ូលីសកំពុងព្យាយាមរកកន្លែងលាក់ខ្លួនរបស់នាង៕