(ភ្នំពេញ)៖ ជាការពិត រឿងរ៉ាវអតីតកាល របស់តារាសម្តែងភិន សុដាលីស ដែលត្រូវជាកូនស្រីម្ចាស់ ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ទោះបានបញ្ចប់ជាច្រើនឆ្នាំទៅហើយក្តី តែបច្ចុប្បន្នហាក់បីដូចជានៅ លងបន្លាចម្តងម្កាល ដោយតែងតែមានឮនិយាយពីនេះពីនោះ ពីនាងមិនចេះចប់ឡើយ។ ទន្ទឹមគ្នានេះ ដោយទ្រាំនឹង ពាក្យសំដីអ្នកដទៃ តែងតែនិយាយដើមកូនខ្លួនស្រីខ្លួនឯង មិនចប់មិនហើយ ប៉ុន្មានម៉ោង មុននេះ លោក អ៊ិន សុភិន បានបង្ហោះសារថា ឱ្យបុគ្គលដែលតាមដើរព្យាបាទកូនស្រីថា «ដើរនិយាយដើមគេប្រយត្ន័ងាប់មួយពូជទៅ ពេលនេះកូនខ្ញុំ មិនពាក់ពន្ធ័ រឿងសង្សារស្នេហា ជាមួយអ្នកណាទេ»

ភ្ជាប់ជាមួយនឹងរូបថត ភិន សុដាលីស ថតកៀកដៃកំលោះសង្ហារម្នាក់ លោក អ៊ិន សុភិន បានសរសេរថា «សូមនិយាយខ្លះ ទ្រាំមិនបាន ហេតុអីមនុស្សមួយចំនួន ចូលចិត្តដើរនិយាយ បង្ខូចឈ្មោះគេមេស ជាពិសេសរឿងកូនស្រីខ្ញុំមានដូចតទៅ:​ រឿងចាស់បានកន្លងផុតទៅហើយ តែអាបងប្រុសវានៅអាមេរិច​​ នៅតែដើរនិយាយទៀត ថាកូនយើងឆ្គួតបានគេលែងក្បាលចោល ហើយមិនចប់ទៀតថា កូនយើងទៅស្រលាញ់ប្អូនវា ដោយមានបំណងចង់បោកលុយប្អូនវា»​។

លោកបន្តថា «ចំណែកនៅស្រុកខ្មែរវិញ ឱ្យតែឃើញកូនខ្ញុំដើរជាមួយប្រុសៗ មិនថាចាស់ ឬក្មេង សុទ្ធតែសង្សារកូនខ្ញុំទាំងអស់ កូនស្រីចូល Club ជួបជុំមិត្តភក្កក៏មិនបាន សុទ្ធតែនិយាយថា វាដើរលេងយប់ ផឹកស៊ីអាវាសែរ កាលពីមុនខំអាណិតវា តែការពិតវាថោកចឹងសោះ។ ខ្ញុំចង់​ប្រាប់ពូកអ្នកវិញថា កូនស្រីខ្ញុំដែលទៅធ្វើអីអ្នកឯង កូនខ្ញុំការងារច្រើនណាស់ រកពេលសំរាកមិនបានផង។ ពួកអ្នកធ្លាប់ជួយកូនខ្ញុំអីខ្លះ ឈប់ធ្វើចរិកថោកទាប ដើរនិយាយដើមគេ ប្រយត្ន័ងាប់មួយពួជទៅ ពេលនេះកូនខ្ញុំមិនពាក់ពន្ធ័រឿងសង្សារស្នេហាជាមួយអ្នកណាទេ​កូនរវល់ណាស់រឿងរកស៊ី រឿងថតកុនការងារមើលថែកូនរបស់វា​ ឈប់មើលងាយស្រ្តីខ្មែរទៅ ពួកអាអ្នកច្រណែនឈ្នានីស កូនខ្ញុំពេលនេះ នាងបានសុខហើយ»

ការលើកឡើង ពីសំណាក់ លោក អ៊ិន សុភិន នៅពេលនេះ ត្រូវបានអ្នកតាមដានវិស័យសិល្បៈអះអាងថា ទំនងជាលោក ចង់និយាយ​ទៅក្រុមគ្រួសារលោក ប៉ែន ចំរុង ដែលជាអតីតស្វាមី របស់ ភិន សុដាលីស តែយ៉ាងណា​ បច្ចុប្បន្នទំនាក់ទំនងរវាង តារាសម្តែងប្រុងស្រី ប៉ែន ចំរុង និង ភិន សុដាលីស បានបញ្ចប់ហើយ នៅឡើយតែការឌឺដងដាក់គ្នា ទៅវិញទៅមក ម្តងម្កាល។

គួរជម្រាប់ថា បច្ចុប្បន្ន ភិន សុដាលីស ត្រូវបានគេដឹងថា កំពុងមានសុភមង្គលជាមួយកូនស្រីរបស់នាង ដែលជាតំណក់ឈាម លោក ប៉ែន ចំរុង។ មិនតែប៉ុណ្ណោះ ទាំងការងារសិល្បៈ ការមុខរបរហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីនាង បានជ្រើសរើសផ្លូវមួយដ៏ត្រឹមត្រូវ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារ៕