(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីអំពីការចែកផ្លូវគ្នាជាមួយកីឡាករកូរ៉េខាងត្បូង Tae Woong Kim ក្រោយរូបគេបានចូលរួមជាមួយក្រោនរយៈពេលខ្លីរួចមក ពោលគឺរូបគេទើបតែបានចូលរួមជាមួយក្រុមធំភ្នំពេញក្រោននាខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

គួរដឹងថា កីឡាករកូរ៉េខាងត្បូងរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នា ក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ។

យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ៕