(កូរ៉េ)៖ ពេលនេះ ITZY បានបំបែកកំណត់ត្រាថ្មីទៀតហើយ សម្រាប់ក្រុមតារាចម្រៀង K-pop ។ ក្រុមតារាស្រីវ័យក្មេងថ្មីដែលទើបនឹងបង្កើតដោយ JYP Entertainment នៅក្នុងឆ្នាំ២០១៩ នេះបានចេញបទចម្រៀងរបស់ពួកគេជាលើកដំបូង ហើយបង្ហោះនៅលើគេហទំព័រ YouTube មិនស្មានថាអ្នកចូលទស្សនាមានដល់ទៅជាង ៥លាននាក់ ក្នុងរយៈពេលត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ។

នេះគឺជាការបំបែកកំណត់ត្រាដ៏លឿនបំផុតសម្រាប់បទ «Dalla Dalla» របស់ក្រុម ITZY ដែលកាលពីមុនធ្លាប់មានបទចម្រៀងរបស់ក្រុមតារា K-Pop ផ្សេងមានអ្នកចូលទស្សនាប្រហែល ៥លាននាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោង។ ITZY បានទម្លាក់ MV «Dalla Dalla» នៅថ្ងៃនេះមុននឹងចេញផ្សាយអាល់ប៊ុមដំបូងរបស់ពួកគេ នៅថ្ងៃទី១២ ស្អែកនេះ។

គួរបញ្ជាក់ថា បទចម្រៀងដំបូងរបស់ក្រុមតារាស្រីនេះកាលពីម៉ោង ១១ថ្ងៃត្រង់ មានអ្នកចូលទស្សនាប្រមាណជាង ៤លាននាក់ហើយ នៅម៉ោង ១២និង២១នាទី មានអ្នកចូលទស្សនា ៥លាននាក់៕