(កូរ៉េ)៖ Nine Muses នឹងត្រូវរំសាយក្រុមហើយ។ នៅថ្ងៃនេះ Star Empire បានប្រកាសថា កិច្ចសន្យារបស់ក្រុមហ៊ុនជាមួយសមាជិក Nine Muses បានដល់ពេលវេលាហើយ ចុងក្រោយយើងក៏បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា ហើយក្រុមនេះនឹងរំសាយផងដែរ។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាថ្ងៃត្រង់ Nine Muses នឹងចេញបទចម្រៀងឌីជីថលរបស់ ពួកគេ «REMEMBER» ហើយថ្ងៃទី២៤ ពួកគេនឹងចូលរួមព្រឹត្តិការណ៍ជួបជាមួយអ្នកគាំទ្រជាលើកចុងក្រោយ មុននឹង Nine Muses រំសាយជាផ្លូវការ។

Star Empire បានអរគុណសមាជិក Nine Muses ដែលបានក្លាយជាសិល្បករដ៏ល្អ បំផុតចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១០ ហើយសុំអភ័យទោសដល់ក្រុមអ្នកគាំទ្រ (MINE) សម្រាប់ការគាំទ្រ និងស្រឡាញ់ Nine Muses គ្រប់ពេល។ សមាជិកទាំងអស់របស់ Nine Muses នឹងធ្វើការផ្សព្វផ្សាយក្នុងនាមជាតារា ចម្រៀងសូឡូទៅតាមគោលដៅរៀងខ្លួនហើយសង្ឃឹមថា អ្នកគាំទ្រនឹងបានឃើញការចាប់ផ្តើមជាថ្មីរបស់ពួកគេ៕