(កូរ៉េ)៖ ពេលនេះក្រុមចម្រៀង BTS កំពុងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles សម្រាប់ព្រឹត្តិការណ៍ 2019 Grammy Awards នៅថ្ងៃស្អែកនេះ ហើយពួកគេក៏កំពុងចែករំលែកភាពរីករាយជាមួយអ្នកគាំទ្រផងដែរ។

កម្មវិធី 2019 Grammy Awards នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles នៅថ្ងៃទី១០ ខែកុម្ភៈ ហើយក្រុម BTS គឺជាតារា K-Pop ដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។

HuskyFox នាយកអាល់ប៊ុម «Love Yourself: Tear» របស់ BTS ត្រូវបានតែងតាំងសម្រាប់ Best Recording Package ផងដែរ។ សមាជិក BTS បាន​ចេញដំណើរពីប្រទេសកូរ៉េនៅថ្ងៃនេះ ដោយបានចែករំលែករូបភាពជាច្រើនជាមួយអ្នកគាំទ្រ នៅលើបណ្តាញសង្គមសម្រាប់ការធ្វើដំណើររបស់ពួកគេ ដូចដែល RM និង Jimin បានចែករំលែករូបភាពខ្លួនឯងនៅលើយន្ដហោះ ហើយសរសេរថា «យើងនឹងទៅឥឡូវនេះ»

មិនតែប៉ុណ្ណោះ BTS បានបង្ហោះសារអរគុណពីបេះដូងសម្រាប់អំណោយ ដែលមិនអាចបំភ្លេចបាននេះ។

កុំភ្លេចរង់ចាំទស្សនាការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងកម្មវិធីពានរង្វាន់ Grammy ឆ្នាំ២០១៩ ដែលនឹងចាក់ផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ស្អែកនេះ នៅលើទូរទស្សន៍កូរ៉េ CBS វេលាម៉ោង៨យប់៕