(កូរ៉េ)៖ នេះអាចជាក្បាច់រាំនៃបទ «7 Rings» ល្អបំផុត ដែលមិនធ្លាប់មានសម្រាប់តារា K-Pop រូបនេះ។

HyunA កំពុងធ្វើឲ្យអ្នកគាំទ្រជឿថា នាងប្រៀបដូចជា «ម្ចាស់ក្សត្រីយ៍ដ៏សិចស៊ី» តាមរយៈវីដេអូថ្មីមួយបង្ហាញពីក្បាច់រាំក្នុងបទ «7 Rings» ដែលជាចម្រៀងរបស់តារាស្រីអាមេរិកដ៏ល្បី Ariana Grande ។

ក្រោយសម្រេចចិត្តដើរចេញពី Cube Entertainment, HyunA កំពុងត្រឡប់មកវិញជាថ្មីជាមួយអ្វី ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងប្លែកអារម្មណ៍ នោះគឺការបញ្ចេញស្ទីលរាំដ៏អស្ចារ្យជាមួយ នឹងរាងកាយល្វតល្វន់ គ្រវីសក់ ព្រមទាំងក្បាច់គ្រវែងលុយចោលទៅលើអាកាសទៀតផង។

ទោះជាយ៉ាងណា អ្នកគាំទ្រយល់ថា HyunA ជាកំពូលតារាចម្រៀងសិចស៊ីម្នាក់ ហើយនាងមិនដែលបរាជ័យ ក្នុងការបញ្ចេញទេពកោសល្យដ៏អស្ចារ្យរបស់នាង ឲ្យគ្រប់គ្នាបានឃើញឡើយ៕