(ប៉ារីស)៖ ក្លឹបបាល់ទាត់ Paris Saint-Germain របស់បារាំង គ្រោងតែងតាំងលោក Arsene Wenger ជានាយកប្រតិបត្តិកីឡាកររបស់ក្លឹប ដែលមានលោក Thomas Tuchel ជាគ្រូបង្វឹក គ្រាដែលក្លឹបកំពុងតែជួបបញ្ហាកីឡាករយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Marca ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០១៩។

បុរសវ័យ ៦៩ឆ្នាំសញ្ជាតិបារាំង និងជាអតីតគ្រូបង្គោលក្លឹបកាំភ្លើងធំ Arsenal ដែលធ្លាប់ជួយក្រុមដែលស្ថិតក្នុងទឹកដីអង់គ្លេសនៃក្របខណ្ឌ Premier League 2003-2004 ក្លាយជាក្រុមនៅតំបន់អឺរ៉ុបទី១ដែលគ្រងជើងឯក និងទទួលបានពានរង្វាន់មាស ដោយសារតែក្នុង១រដូវកាល Arsenal លេងចាញ់សោះក្នុងរដូវកាលនោះ។

បើនិយាយពីទំនាក់ទំនងរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ជាមួយនាយកប្រតិបត្តិកីឡាករនាពេលបច្ចុប្បន្ននេះ លោក Antero Henrique កំពុងមានបញ្ហារយ៉ាងខ្លាំងរឿងបញ្ហាកីឡាករ។

យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយកាសែតខាងលើ បានឱ្យដឹងថា លោក Wenger បានទទួលសំណើពី PSG និងមាន ៣ក្លឹប​ផ្សេងទៀត ដើម្បីចុះហត្ថលេខាជាមួយគាត់ ហើយស្ថិតក្នុងការពិចារណាពីបុរស ដែលជោគជ័យក្នុងវិស័យបាល់ទាត់ជាង ២ទសវត្សរ៍ នៅតំបន់អឺរ៉ុបរូបនេះ៕