(ប៉ារីស)៖ ក្រុមអ្នករុករករបស់បារាំងបានបញ្ជាក់ថា សាកសពដែលស្ថិតក្នុងយន្តហោះប្រភេទ N264DB ដែលធ្លាក់ ក្នុងសមុទ្រ នោះជាសាកសពកីឡាករបាល់ទាត់ Emiliano Sala សញ្ជាតិអាហ្សង់ទីន ដែលបានធ្លាក់នៅធ្វើដំណើរចេញពីក្នុង Nantes ទៅកាន់ទីក្រុង Cardiff ប្រទេសវែល។

បុរសវ័យ ២៨ឆ្នាំ Sala បានកើតក្នុងទីក្រុង Santa Fe ក្នុងឆ្នាំ១៩៩០ នាប្រទេសអាហ្សង់ទីន បានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៩ ជាមួយក្រុម Proyecto Crecer រហូតមកដល់បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្លឹប Nantes មកកាន់ក្លឹប Cardiff City ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ១៩លានដុល្លារ ហើយក៏ជួបបញ្ហានេះតែម្តង។

សាកសព Sala ត្រូវបានក្រុមអ្នករុករកបានយកចេញពីបំណែកយន្តហោះ N264DB កាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលបានបាត់ចេញពីរ៉ាដាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ពេលថ្មីៗនេះត្រូវបានគេរកឃើញ នៅក្រោមបាតសមុទ្រភាគខាងជើងតំបន់ផ្ទៃសមុទ្រកោះ Guernsey របស់ប្រទេសអង់គ្លេស កាលពីដើមសប្ដាហ៍នេះ ដោយយន្តហោះនេះបានដឹកកីឡាករ Sala និងពីឡុតលោក David Ibbotson៕