(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ វេលាម៉ោង៥ល្ងាច ខាងមុខនេះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំវិសាខា ក្នុងពានរង្វាន់ KMH Cup ក្រោមអាយុ ១៨ឆ្នាំ នៅកីឡដ្ឋាន KMH Park។

ចំពោះការប្រកួតនេះលោក ម៉ក ភារុណ ដែលជាគ្រូបង្វឹកក្រុមកីឡាករអាយុក្រោម ១៧ឆ្នាំ ភ្នំពេញក្រោន បានបញ្ជាក់ថា កូនក្រុមរបស់លោកផ្ទាល់បានត្រៀមខ្លួនរួចរាល់ ហើយសង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់ KMH Cup ក្រោមអាយុ ១៨ឆ្នាំនេះ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោនបានប្រកួត៤លើក ឈ្នះ៣លើក និងចាញ់១លើក ដែលមាន៩ពិន្ទុ ឈរនៅក្នុងចំណាត់ថ្នាក់លេខ២ក្នុងតារាងបណ្តោះអាសន្ន៕