(កូរ៉េ)៖ កំពូលតារាចម្រៀង និងជាតារាសម្តែងកូរ៉េដ៏ល្បី Rain បានបង្ហាញពីគម្រោងដែលលោកចង់បង្កើតក្រុមតារាចម្រៀង ប្រុសថ្មីមួយនាពេលខាងមុខ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅក្នុងកម្មវិធី Radio Star របស់ MBC Rain បានបង្ហើបឲ្យដឹងថា លោកកំពុងស្វែងរកអ្នកហ្វឹកហាត់ដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យល្អសម្រាប់ក្រុមតារាប្រុសថ្មីនេះប៉ុន្តែ ទោះជាយ៉ាងណាតារាប្រុសរូបនេះបញ្ជាក់ថា វាពិបាកក្នុងការស្វែងរកអ្នក ដែលលោកពេញចិត្តថា គេអាចនឹងធ្វើបាន។

Rain បានពន្យល់ថា មានបណ្តាញនិងប៉ុស្តិ៍អនឡាញជាច្រើន ដែលធ្វើឲ្យមនុស្សមួយចំនួនទទួលបានភាពល្បីល្បាញ យ៉ាងឆាប់រហ័ស ប៉ុន្តែលោកមិនចាប់អារម្មណ៍ឡើយ។ បន្ថែមពីនេះ Rain បញ្ជាក់ថា បច្ចុប្បន្នលោកមានអ្នកទទួលការហ្វឹកហាត់ល្អៗ ប្រហែលជាពីរបីនាក់ ដែលកំពុងធ្វើការជាមួយសង្ឃឹមថា ពួកគេនឹងអាចចូលរួមក្នុងក្រុមថ្មី ដែលលោកត្រៀមបង្កើតនេះ៕