(កូរ៉េ)៖ សមាជិកទី៤ នៃក្រុមតារាប្រុសវ័យក្មេងទីពីររបស់ YG Entertainment ចេញមកពី «YG Teasure Box» ត្រូវបានប្រកាសហើយ។

Yoshinori គឺជាតារាប្រុសទី៤ នៃក្រុមចម្រៀងថ្មីរបស់ YG បន្ទាប់ពីតារាចម្រៀងបីរូបមុនត្រូវបានបង្ហាញដែល រួមមាន Ha Yoonbin, Mashiho, និង Kim Doyoung ប៉ុន្តែនៅសល់សមាជិកពីររូបនទៀតដែល YG នឹងប្រកាសបន្តបន្ទា ប់នៅថ្ងៃស្អែកនេះ។

គួរបញ្ជាក់ថា Yoshinori គឺជាតារាចម្រៀងរ៉េបនិងអ្នកហ្វឹកហាត់ជនជាតិជប៉ុនកើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០០។ អ្នកគាំទ្រពិតជារំភើបចិត្ត នៅពេលដែល YG បង្ហាញមុខសមាជិក ៤នាក់ហើយ នៃក្រុមតារាចម្រៀងប្រុសថ្មីរបស់ខ្លួន ហើយគ្រប់គ្នាកំពុងរង់ចាំមើល ថាតើតារាប្រុសវ័យក្មេងពីររូបទៀតគឺជាអ្នកណា៕