(អាមេរិក)៖ ពិតជាអស្ចារ្យសម្រាប់គូស្វាមីភរិយាកំពូលតារាចម្រៀងអាមេរិកដំបូង Beyonce និង Jay-Z ដែលជម្រុញឲ្យអ្នកគាំទ្រចូលរួមប្រកួតប្រជែង ក្នុងការបរិភោគអាហារបួសរយៈពេលមួយខែ ដើម្បីក្លាយជាអ្នកមានសំណាងម្នាក់ ទទួលបានសំបុត្រចូលទស្សនារាល់ការសម្តែងរបស់ខ្លួន ដោយឥតគិតថ្លៃពេញមួយជីវិតរបស់គេ។

ស្តេចចម្រៀងប៉ុបរូបនេះបាន ប្រកាសពីកម្មវិធីប្រកួតប្រជែងនេះតាមរយៈ Instagram ដែលមានអ្នកចូលមើលដល់ទៅ ១២៣លាននាក់ កាលពីថ្ងៃទី ៣០ ខែមករា។ កម្មវិធីនេះគាំទ្រដល់គម្រោងលើកកម្ពស់បរិស្ថាន និងការទទួលយករបបអាហារវីតាមីន ហើយអ្នកគាំទ្រអាចចុះឈ្មោះចូលរួមប្រកួតតាមរយៈអនឡាញ។

អ្នកឈ្នះនឹងត្រូវបានជ្រើសរើសហើយគេនឹងទទួលបានសំបុត្រគូប្រចាំឆ្នាំ សម្រាប់រយៈពេល ៣០ឆ្នាំ ដើម្បីទស្សនាការប្រគំតន្ត្រីរបស់ Beyonce និង Jay-Z ដោយមិនគិតថ្លៃ ដែលសំបុត្រនោះបើគិតជាទឹកប្រាក់មានតម្លៃរាយប្រមាណជា ១២.០០០ដុល្លារ។

កំពូលតារាចម្រៀងអាមេរិករូបនេះនិយាយថា នាងមិនទទួលទានអាហារសាច់ទេនៅរៀងរាល់ថ្ងៃចន្ទ និងបរិភោគអាហារពេលព្រឹកមានមូលដ្ឋានត្រឹមត្រូវ ហើយស្វាមីរបស់នាង Jay-Z ក៏ដូចគ្នា គឺគេបរិភោគអាហារពីរពេលជាប្រចាំ ដោយមិនមានសាច់ឡើយ។ គ្រូផ្ទាល់របស់ Beyonce គឺ Marco Borges ដែលនៅពីក្រោយគម្រោងនេះ។

មិត្តរបស់នាង Miley Cyrus និង Ariana Grandeក៏ចូលរួមក្នុងគម្រោង នេះផងដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីសាច់សត្វទាំងអស់ និងបង្កើនសុខភាពរបស់ភពផែនដី៕