(ឌូបៃ)៖​ ក្រុមបាល់ទាត់ជម្រេីសជាតិកាតា​ បានឈ្នះជេីងឯកពានរង្វាន់ប្រចាំទ្វីបអាស៊ី​ AFC Asian Cup 2019 ក្រោយយកឈ្នះសាម៉ូរៃជប៉ុន​ ៣-១​ នៅវគ្គផ្តាច់ព្រ័ត្រការប្រកួតដែលបានធ្វេីឡេីងនៅរាត្រីថ្ងៃសុក្រ​ ទី០១​ ខែកុម្ភ:​ ឆ្នាំ២០១៩​ នៅទីក្រុង​ Abu Dabia នៃប្រទេសអារ៉ាប់រួម។​ កីឡាករពាក់លេខ១៩​ Amoez Ali ជាអ្នករកបានគ្រាប់ទី១អោយម្ចាស់ផ្ទះ​ FIFA World Cup 2022 កាតានៅនាទីទី១២​ ដោយការទាត់បាល់បកក្រោយ​ (ស៊ីហ្សូ)​ នៅនាទីទី១២​ មុនពេលមិត្តរួមក្រុម​ពាក់លេខ៦​ Aziz ស៊ុតពីចម្ងាយរកបានគ្រាប់ទី២​ នៅនាទីទី២៧​ ចប់វគ្គទី១​ រយ:ពេល៤៥នាទី។

យ៉ាងណាក៏ដោយ​ ជប៉ុនវាយបកបានតែ១គ្រាប់នៅនាទីទី៦៩​ ដោយកីឡាករ​ Minamino មុនពេលពេលត្រូវបាន​ Akram Afif រកបានគ្រាប់ទី៣​ អោយកាតានៅនាទីទី៨៣​ ដោយបាល់ប៉េណាល់ទីរហូតចប់ការប្រកួតពេញម៉ោង​ ៩០នាទី។

នេះជាលេីកទី១​ ផងដែរដែលកាតាឈ្នះជេីងឯកពានប្រចាំទ្វីបអាស៊ី​ AFC Asian Cup មាន៤៥ប្រទេស ដែលរៀបចំដោយសហព័ន្ធ​ AFC បាន១៧សម័យកាលមកនេះ​ ដោយជប៉ុនធ្លាប់ឈ្នះ៤ដងច្រេីនជាងគេ។

គួរបញ្ជាក់ផងថា​ សម្រាប់ជេីងឯកកាតា​ ទទួលបានពានប្រចាំព្រឹត្តិការណ៍១​ អមដោយទឹកប្រាក់៥លានដុល្លារ​ និងមេដាយមាស​ ខណ:ជេីងឯករង​ ជប៉ុន​ ទទួលបាន៣លានដុល្លារ​ អមដោយមេដាយប្រាក់៕