(ប៊ែកឡាំង)៖ ខ្សែបម្រើជម្រើសជាតិជប៉ុន Shinji Kagawa បានសម្រេចចុះកិច្ចសន្យាផ្ទេរពីក្លឹប Borussia Dortmund របស់អាល្លឺម៉ងទៅកាន់ក្លឹប Besiktas របស់ប្រទេសទួរគី រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការចេញផ្សាយរបស់ Sky sports នាថ្ងៃទី០១ ខែកុម្ពៈ ឆ្នាំ២០១៩។

កីឡាករវ័យ ២៩ឆ្នាំ Kagawa នឹងទៅលេងលើទឹកដីនាកីឡដ្ឋាន Vodafone Park នៃក្លឹបទួរគី Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងដែលស្ថិតក្នុងក្របខណ្ឌលីគកំពូលទួរគី Turkish-Super Lig ឆ្នាំ២០១៩។

ខ្សែបម្រើរូបនេះ បានឆ្លងកាត់ការត្រួតពិនិត្យសុខភាពរួចរាល់អស់ហើយ បន្ទាប់ពីបានធ្វើដំណើមកកាន់ទីក្រុង Istanbul។ កីឡាកររូបនេះ ធ្លាប់បង្ហាញខ្លួនឲ្យ Dortmund បាន ១៤១ប្រកួត រកបាន ៣១គ្រាប់និងធ្លាប់ជួយឲ្យក្លឹបនេះ លើកពានរង្វាន់ Bundesliga ២ដង និងធ្លាប់រួមរស់ជាមួយក្លឹបបិសាចក្រហម Manchester United ២ឆ្នាំផងដែរ៕