(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធ ពាក់លេខ១០ Neymar នឹងត្រូវអវត្តមាន ១០សប្តាហ៍ ក្នុងនោះខកខានជួយ Paris Saint-Germain តតាំងជាមួយក្រុមបិសាចក្រហម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ដោយសារបញ្ហារបួសកជើងធ្ងន់ធ្ងរ។

បញ្ហារបួសកជើងរបស់តារាឆ្នើមជនជាតិប្រេស៊ីលរូបនេះ ខកខានការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុម UEFA Champions League ពេល PSG ធ្វើដំណើរទៅទឹកដី Old Trafford របស់ក្លឹប Manchester United នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មុនពេលជើងទី២ ធ្វើឡើងនៅទឹកដីបារាំងវិញ នាថ្ងៃទី០៦ ខែមីនាឆ្នាំដដែល។

នេះជាលើកទី១ផងដែរ ដែល Neymar បានរងរបួសនៅរដូវកាលនេះថ្មីឆ្នាំ២០១៨-២០១៩នេះ និងជារបួសដែលត្រូវ ការវេលាយូរដើម្បីព្យាបាលផងដែរ គិតចាប់តាំងពីបានចាកចេញពី FC Barcelona ក្នុងឆ្នាំ២០១៧ នៅអំឡុងប្រកួត PSG បានយកឈ្នះក្រុមភ្ញៀវ Strasbourg ២-០ ក្នុងពានលំដាប់ទី២ របស់បារាំង French Cup កាលពីថ្ងៃទី២៣ ខែមករា៕