(កូរ៉េ)៖ Seungri តារាចម្រៀងវ័យក្មេងប្រចាំក្រុម BIGBANG នឹងចូលបំពេញកាតព្វកិច្ចនៅក្នុងខែមីនា ឬមេសា ខាងមុខនេះ ហើយ។

នៅថ្ងៃនេះ YG Entertainment បានប្រកាសថា Seungri នឹងចូលបម្រើកងទ័ពតាមពេលវេលាដូចដែលបាន គ្រោងទុកហើយវានឹងមិនមានការផ្លាស់ប្តូរនោះទេ។

ក្រៅពីប្រកាសពីកាលបរិច្ឆេទច្បាស់លាស់សម្រាប់សមាជិកចុង ក្រោយរបស់ BIGBANG ដែលត្រូវចូលបម្រើកងទ័ពនោះ Yang Hyunsuk ក៏បានសុំទោសដល់អ្នកគាំទ្រផងដែរ ក្នុងនាមជាអ្នកតំណាងឲ្យ Seungri ចំពោះរឿងអាស្រូវក្នុងក្លឹបកម្សាន្តរបស់តារាប្រុសរូបនេះ ព្រោះលោកជឿជាក់ថា វានឹងប្រសើរឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីស ហើយអ្វីៗនឹងត្រូវបង្ហាញ។

ទោះជាយ៉ាងណា ក្លឹប «Burning Sun» កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ហើយតំណាង Seungri ក៏បានចេញមុខឆ្លើយតបផងដែរចំពោះរឿងនេះ ប៉ុន្តែពួកគេនៅតែមានការប្រុងប្រយ័ត្នក្នុងការចេញសេចក្តីថ្លែងការណ៍ណាមួយ ដែលអាចជះឥទ្ធិពលដល់ដំណើរការស៊ើប អង្កេតរបស់សមត្ថកិច្ច៕