(កូរ៉េ)៖ នៅថ្ងៃនេះ Jennie សមាជិក BLACKPINK បានបង្ហោះរូបភាពរបស់នាងជាលើកដំបូង ជាមួយសុនខជាទីស្រឡាញ់របស់នាងឈ្មោះ Kuma ក្រោយពីបែកបាក់ស្នេហ៍ជាមួយបុរសសង្ហាសមាជិកក្រុម EXO Kai។

អ្នកគាំទ្រមើលឃើញថា វាហាក់ដូចជា Jennie ចំណាយពេលទំនេររបស់នាងនៅតែក្នុងផ្ទះ ហើយតាមរយៈរូបភាពថ្មីដែលនាងបង្ហោះ ក៏មិនបានសរសេរពាក្យពេចន៍អ្វីដែរ។ ការបង្ហោះរូបភាពថ្មីតាមបណ្តាញសង្គមនេះ ត្រូវបានអ្នកគាំទ្រនិយាយថា វាជាលើកដំបូងហើយ ដែល Jennie បង្ហាញមុខ បន្ទាប់ពីទំនាក់ទំនងរបស់នាងជាមួយ Kai បានបញ្ចប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា SM Entertainment បានបញ្ជាក់ថា Kai និង Jennie ពិតជាលែងមានទំនាក់ទំនងស្នេហាទៀតហើយ ប៉ុន្តែពុំមានការបកស្រាយលម្អិតនោះទេ ដោយតំណាងក្រុមហ៊ុនគ្រាន់តែអះអាងថា ពួកគេពិតជាបែកបាក់នឹងគ្នាមែន ស្របពេលដែល YG Entertainment មិនបាននិយាយអ្វីឡើយពីបញ្ហានេះ៕