(ភ្នំពេញ)៖ មកស្គាល់តារាសម្ដែង ស្រីថ្មី ដែលទើបតែនឹងរះមួយដួងទៀតហើយ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ ពេជ្រ ដារីកា បច្ចុប្បន្ន នាងមានអាយុ ២៥ឆ្នាំ ហើយមានកម្ពស់ ១.៦២ម៉ែត្រ ដោយាតារាស្រីរូបនេះ បានចូលប្រឡូកក្នុងសិល្បៈ ក្នុងឆ្នាំ ២០១៦ ប៉ុន្តែនាងហាក់មិនសូវមានគេស្គាល់ច្រើននៅឡើយនោះទេ។

បើក្រឡេកមកមើលសម្រស់ តារាសម្ដែងស្រីរូបនេះវិញ គេសង្កេតឃើញថា នាងពិតជាមានរូបសម្រស់ ស្រស់ស្អាត ពោលគឺរូបសម្បត្តិរបស់នាង ស្រស់ស្អាតមិនធម្មតា ជាពិសេសគឺសាច់សខ្ចីដូចបណ្ដូលចេក ជាពិសេសនោះគឺ មានរូបឆោមលោមពណ៌ល្អផូរផង់ គួរឲ្យចង់គយគន់មិនចេះជិនណាយ លាយឡំជាមួយនឹង ភាពសិចស៊ី ដែលធ្វើឲ្យកន្លង់ៗជាច្រើន ប្រាថ្នាយកទៅថ្នាក់ថ្នម ក្នុងដើមទ្រូងតែម្ដង។

យោងតាមផេករបស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានបញ្ជាក់ថា ដោយឡែក ថ្វីត្បិតតែតារាសម្ដែងស្រីរូបនេះ បានចូលប្រឡូកក្នុងវិស័យ ឧស្សាហកម្ម សម្តែងភាពយន្តនៅក្នុងឆ្នាំ ២០១៦ បើគិតមកដល់សព្វថ្ងៃនេះ មានរយៈពេលមិនសូវជាច្រើនក៏ពិតមែន ប៉ូន្តែ តារារូបនេះ មានឱកាស សម្តែងខ្សែភាពយន្តដុំនិងភាគ បានចំនួន ៧រឿងហើយ។ ក្នុងនោះ មានដូចជា រឿង ( ម្ចាស់ទាយាទ ) រឿងដុំ ,រឿង ( មន្តស្នេហ៍កូនថៅកែត្បូង ) ទូរទស្សន៍ប៉ុស្ថិ៍លេខ ៥, រឿង ( ឆន្ទា ) ទូរទស្សន៍ CTN ,រឿង ( ផ្ទះចុងភូមិ ) រឿងដុំរបស់ មហាហង្ស, រឿង ( ស្នាមញញឹមស្រុកខ្មែរ ) បញ្ចាំងក្រៅស្រុក, រឿង ( វិញ្ញាណម្ចាស់ព្រែក ) ទូរទស្សន៍ CTN រឿង, ( ភរិយាសម័យថ្មី ) ទូរទស្សន៍ PNN។

គួរបញ្ជាក់ផងដែរថា ថ្វីបើតារាសម្ដែងស្រីរូបនេះ មិនទាន់លេចធ្លោខ្លាំង ក្នុងពិភពសារព័ត៌មាន ប៉ុន្តែនៅក្នុងពិភពសិល្បៈ នាងត្រូវបានគេទទួលស្គាល់ថា ជាតារាស្រីដែលមានក្នុងការសម្តែងខ្ពស់ រួមទាំងរូបសម្បត្តិបានពីធម្មជាតិពិតៗ៕