(ភ្នំពេញ)៖ នាថ្ងៃទី​៣១ ខែមករា នេះផងដែរ គឺជាកិច្ចបង្ហើយបុណ្យគម្រប់៧ថ្ងៃ របស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលមានមហាជនជាច្រើន ក្នុងនោះរួមមាន វត្តមានអ្នកសិល្បៈ បានចូលរួមដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង នៅក្នុងការមិនអស់ចិត្តសម្រាប់ ការបាត់បង់តារាខ្មែរ ដ៏មានសមត្ថភាពរូបនេះ។

អ្វីដែរគួរឲ្យកត់សម្គាល់នោះ គេក៏បានឃើញវត្តមាន កំពូលតារាកំប្លែង នាយកុយ បានទៅចូលរួមក្នុងពិធីបុណ្យនោះ ដោយបានបង្ហាញអារម្មណ៍ សោកស្តាយយ៉ាងខ្លាំង និងរំលែកទុក្ខចំពោះគ្រួសាររបស់លោក ខេមរៈ សិរីមន្ត ទាំងដែលរូបលោកកំពុងឈឺ ខណៈលោកធ្លាប់បានសន្យាថា នឹងទៅចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ របស់ខេមរៈ ស្រីពៅ ទោះបីជាលោក កំពុងឈឺក៏ដោយ។

ជាការពិត ក្រៅពីវត្តមាន តារាល្បីៗ ដែលបានទៅចូលរួម ពិធីបុណ្យ៧ថ្ងៃរបស់ ខេមរៈ ស្រីពៅ សម្រាប់ព្រឹកថ្ងៃទ៣១ ខែមករា ឆ្នាំ២០១៩ នេះ ដោយក្នុងនោះវត្តមានរបស់ តារាកំប្លែង នាយកុយ ក៏បានមកចូលរួមរំលែកទុក្ខក្នុង ពិធីបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ខណៈដែលរូបលោក បានបង្ហាញនូវទឹកមុខ យ៉ាងក្រៀមក្រំ ទាំងដែលខ្លួនលោកផ្ទាល់ កំពុងឈឺ នៅមិនទាន់បានធូរស្រាល ពីគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅនោះឡើយ៕