(ភ្នំពេញ)៖ ក្រុមបាល់ទាត់លេងក្នុងលីគកំពូលកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបង្ហាញមុខគ្រូបង្វឹកថ្មី ក៏ដូចជាកីឡាករ និងទីលានសម្រាប់ត្រៀមរដូវកាលឆ្នាំ២០១៩ ខាងមុខ។

បច្ចុប្បន្នសម្រាប់តំណែងគ្រូបង្គោល គឺមានលោក សារ៉េត ស៊ីដន ខណៈកន្លងមកក៏មានការបង្ហាញពីគម្រោងរៀបចំកីឡដ្ឋាននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលទៀតផង។

ក្រុមប៉ូលិស បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៩ ក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ និងជាជើងឯករង​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនោះដែរ៕