(បាសេឡូណា)៖ ក្រុមការពារតំណែងជើងឯក FC Barcelona បានធ្វើការវាយបកឈ្នះ Sevilla ៦-១ ក្នុងជើងទី២យប់ មិញនេះ ក្រោយពេលពួកគេបានចាញ់ ២-០ កាលពីជើងទី១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ លំដាប់ទី២ អេស្ប៉ាញ Copa del Rey នៃរដូវកាលឆ្នាំ២០១៨-២០១៩នេះ។

៦គ្រាប់របស់ Barcelona ដែលបានបំបាក់សមាជិក La Liga ដូចគ្នារកបានដោយខ្សែបម្រើ Philippe Coutinho ២គ្រាប់នៅនាទីទី១៣ និងនាទីទី៥៣ គ្រាដែលមិត្តរួមក្រុម Ivan Rakitic, Sergi Roberto, Luis Suarez និង Lionel Missi រកបាន១គ្រាប់ម្នាក់ដូចគ្នា។

គួរបញ្ជាក់ផងថា កាលពីជើងទី១ ក្រុម Sevilla បានយកឈ្នះក្រុម Barcelona ២-០ ហើយពេលនេះក្រុម Barcelona Valencia និងក្រុម Real Betis កំពុងរង់ចាំក្រុម Real Madrid និងក្រុម Girona ដែលប្រកួតជើងទី២រាត្រីនេះ ខណៈជើងទី១ Real Madrid យកឈ្នះ Girona ៤-២ ក្នុងទឹកដី Santiago Bernabéu៕