(ភ្នំពេញ)៖ អ្នកគ្រូពេទ្យផ្នែកចលនារបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប៊ិក ផល្លី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅចូលរួមជាមួយក្រុមជម្រើសជាតិនារីក្រោមអាយុ ១៩ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

អ្នកគ្រូពេទ្យផ្នែកចលនា ប៊ិក ផល្លី តែងតែបំពេញភារៈកិច្ចរបស់ខ្លួនជាមួយក្រុមឈុតធំ ក៏ដូចជាក្រុមផ្សេងៗទៀតនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននាពេលកន្លងមក រហូតទាក់ចិត្តមន្រ្តី FFC កោះហៅមកធ្វើការជាមួយ៕