(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងជាពិធីការិនីស្រីរូបសម្រស់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកមេម៉ាយចាយរាង សុខ សុម៉ាវត្តី បានធ្វើឱ្យមិត្តៗក្នុងបណ្តាញសង្គម និងអ្នករួមសិល្បៈមានការចាប់អារម្មណ៍គ្រប់គ្នា ខណៈឃើញនាង បង្ហោះរូបភាព១សន្លឹក បង្ហាញពីការចាប់កំណើតកូនភ្លោះប្រុសក្នុងផ្ទៃ ដោយភ្ជាប់ជាមួយនឹង សារគួរឱ្យចាប់អារម្មណ៍ថា ចង់បានកូនភ្លោះប្រុសដូចក្នុងរូប។ បំណងបែបនេះ បានធ្វើឱ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ ខណៈបច្ចុប្បន្ន ទោះនាងនៅមេម៉ាយកូនមួយ មិនទាន់រៀបការប្តីថ្មីក្តី តែទំនាក់ទំនងនាង និងលី វ៉ាហេត​ ត្រូវបានមហាជនសង្កេតឃើញថា កាន់តែស៊ីជម្រៅទៅ ពីមួយថ្ងៃទៅមួយថ្ងៃក្រោយពី​​លោក លី វ៉ាហេត​ ប្រកាស​​ Relationship លើ Facebook​​ ជាមួយ​នាង។

តាមពិតទៅ រូបភាពដែលនាងបង្ហោះនោះ គ្រាន់តែជា Game មួយក្នុងហ្វេសប៊ុកប៉ុណ្ណោះ ដោយមានដាក់ពាក្យជាភាសាអង់គ្លេស បកជាខ្មែរថា «អបអរសាទរសុខ អ្នកនឹងមានកូនភ្លោះប្រុស នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២០។ ទន្ទឹមគ្នានេះ អ្នកម្តាយរូបស្រស់ សុខ សុម៉ាវត្តី មិនបង្អង់យូរឡើយ ក៏សរសេរថា «ទាំងនេះជាអ្វី ដែលខ្ញុំប្រាថ្នា សូមឱ្យសុបិន្តក្លាយជាការពិត»

យ៉ាងណាមិញ កាលដែលបានឃើញបែបនេះហើយ បណ្តាអ្នកគាំទ្រ កំពុងមានមន្ទិលសង្ស័យថា ប្រហែលជាសុខ សុម៉ាវត្តី និងកីឡាករបាល់ទាត់​ សុខ សុម៉ាវត្តី មានដំណឹងចូលរោងការ ឆាប់ៗហើយមើលទៅ ព្រោះនាងកំពុងតែបង្ហាញពីបំណងប្រាថ្នា ចង់បានកូនប្រុសម្នាក់ ឬពីរនាក់ទៀត ដើម្បីបំពេញសុភមង្គលក្នុងគ្រួសារ ខណៈនាង និងគូស្នេហ៍ គឺទាក់ទងគ្នាច្រើនឆ្នាំដែរហើយ។

ដោយឡែក ទាំងនេះគ្រាន់តែជាលើកឡើង របស់ទស្សនិកជនតែប៉ុណ្ណោះ សម្រាប់រ៉ាវរឿងពិតប្រាកដយ៉ាងណានោះ សូមរងចាំតាមដានទាំងអស់គ្នា ថាតើ ការសង្ស័យរបស់ពួកគេជាការពិត ឬយ៉ាងណា?