(ភ្នំពេញ)៖ សមាជិកក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ចំនួន៥នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅឲ្យចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែល នឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ។

កីឡាការិនីទាំង៥រូបនោះរួមមាន អ្នកចាំទី២រូបគឺ ម៉ាក ស្រីរ័ត្ឋ និង ហ្គយ មៀវស៊ីវ ខណៈខ្សែប្រយុទ្ធ យ៉ែម នារតី និងកីឡាការិនី ២រូបទៀត ហេង សៀកឡេង និង គាត ស៊ីវហ័ង។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជូនពរដល់កីឡាការិនីទាំង៥រូប ឲ្យទទួលបានជោគជ័យក្នុងការធ្វើតេស្តសមត្ថភាពនេះ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការប្រកួតលើឆាកអន្តរជាតិនៅទឹកដីជប៉ុននាខែក្រោយ៕

ម៉ាក ស្រីរ័ត្ន

យ៉ែម នារតី

ហេង សៀកឡេង

គាត ស៊ីវហ័ង

ហ្គយ មៀវស៊ីវ