(កូរ៉េ)៖ នៅថ្ងៃនេះមានសេចក្តីរាយការណ៍ថា ក្រុមចម្រៀង K-Pop ដ៏ល្បី BTS បានបញ្ចប់ការថតវីដេអូតន្ត្រីរបស់ពួកគេហើយ។ មិនបង្អង់យូរ តំណាង Big Hit Entertainment ក៏បានបដិសេធចំពោះដំណឹងចចាមអារ៉ាមនេះដោយលើកឡើងថា វាមិនមែនជាការពិតឡើយ។ ក្រុមហ៊ុនគ្រាន់តែអាចអះអាងរឿងនេះ បន្ទាប់ពីកាលវិភាគនៃការត្រឡប់មកវិញរបស់ពួកគេ​ នឹងចេញជាផ្លូវការ។

គួរបញ្ជាក់ថា ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមតារាចម្រៀង BTS បានបញ្ចប់ការថត MV របស់ ពួកគេនៅ Namyangju ហើយត្រៀម​នឹងត្រឡប់មកវិញនៅអំឡុងខែមេសាឬឧសភា ឆ្នាំ២០១៩ ប៉ុន្តែក្រុមអ្នកគាំទ្រ BTS ប្រហែលជាត្រូវរង់ចាំបន្តិច សម្រាប់ការវិលត្រឡប់របស់ពួកគេក្រោយពី Big Hit Entertainment ទើបនឹងធ្វើការបដិសេធ ចំពោះដំណឹងចចាមអារ៉ាមនេះ៕